Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាល ចុះបង្ក្រាបជនចែកចាយគ្រឿងញៀន នៅខណ្ឌចំការមន រហូតផ្ទុះអាវុធឃាត់ខ្លួនជនសង្ស័យ៥នាក់

26-07-2016 13:08

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ «ក៤» នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន រហូតមានការផ្ទុះអាវុធមួយគ្រាប់ ស្ថិតនៅផ្ទះលេខ២៦ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន វេលាម៉ោងជិត១រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ។

សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាល បានឃាត់ជនសង្ស័យចំនួន៥នាក់ មានស្រីម្នាក់ ព្រមទាំងដកហូតថ្នាំញៀន និងឧបករណ៍សម្រាប់ជក់មួយចំនួនផងដែរ។

ភ្នាក់ងារ Fresh News បានរាយការណ៍ពីកន្លែងចុះបង្ក្រាបថា សម្រាប់ជនសង្ស័យទាំងនេះ ស្ថិតក្រោមការសួរនាំ នៅឡើយ ដើម្បីចាត់ការតាមនីតិវិធី៕