(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនទៀត នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានចូលរួមស្តាប់សេចក្ដីរាយការណ៍ ពីមន្ដ្រី បុគ្គលិក របស់ធនាគារជាតិនៃកម្ពុជា ដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មកពីបរទេស ក្នុងនោះមានប្រទេស បារាំង លុចសំបូរ ជប៉ុន អូស្ដ្រាលី និងកូរ៉េ។
ការចូលស្ដាប់ពីសេចក្ដីរាយការណ៍ពីមន្ដ្រី បុគ្គលិក របស់ធនាគារជាតិនៃកម្ពុជា នេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ បន្ទាប់ពីមន្ដ្រី និងបុគ្គលិក បានបញ្ចប់ឆ្នាំសិក្សានៅឯបរទេស៕