(ភ្នំពេញ)៖ ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់សារធារណជន ស្តីពីដាក់ឲ្យអនុវត្តរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការ ក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ, ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំសន្និសីទសារព័ត៌មានកម្រិតបច្ចេកទេសរួមមួយ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ នៃទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សន្និសីទសារព័ត៌មានរួម ដែលរៀបចំ និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមនេះ មានការចូលរួមពីតំណាងក្រសួងសុខាភិបាល, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងផែនការ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានាផងដែរ៕