(ត្បូងឃ្មុំ)៖ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ មានពិធីប្រគល់-ទទួល​អំពូលភ្លើងសឡា ចំនួន១៧៦ដើម គិតជាទឹកប្រាក់ ២៣ ៩៣៦ដុល្លារ​ ជូនប្រជាពលរដ្ឋភូមិប្រស្រែក្រោម ភូមិវាលចារ ភូមិក្រឆាន ភូមិប្រស្រែលើ ភូមិកៀនរូង និងភូមិថ្នល់ថ្មី ក្នុងសង្កាត់វិហារលួង ក្រុងសួង ក្រោមអធិបតីភាពលោក ថេង ច័ន្ទសង្វារ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

ប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១ តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភអំពូលភ្លើងសូឡា ដ៏មានគុណភាព​ សម្រាប់ដាក់បំភ្លឺ តាមដងផ្លូវសាធារណៈ ដើម្បីសុវត្ថិភាព​ និងបង្កលក្ខណៈ​ងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរ​។ ការប្រើ​អំពូលសឡា​ ជាការប្រើប្រាស់ថាមពល​ស្អាត​ មានលក្ខណៈសន្សំសំចៃ​ ចំណេញថវិកា​ដល់សហគមន៍។

លោក​ ថេង​ ច័ន្ទសង្វារ​ បានរំលឹកប្រជាពលរដ្ឋ ឱ្យទៅចូលរួមបោះឆ្នោតនិងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា​ឱ្យបានកុះករដើម្បីបន្តរក្សាសន្តិភាព​ ស្ថិរភាពនយោបាយ​ និងការអភិវឌ្ឍ។

អង្គពិធីទាំងមូល បានប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព​នាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕