(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំបាឋកថាស្តីពី «ការទទួលខុសត្រូវ និងការមិនទទួលខុសត្រូវក្នុងរឿងពហ្មទណ្ឌ» ដើម្បីចែករំលែកបទពិសោធមេរៀន នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។
កម្មវិធីនេះដែរ ដោយមានការអញ្ជើញជាអធិបតីដោយ លោកបណ្ឌិត ឯក ឆេងហួត សមាជិតបណ្ឌិតសភាចារ្យបម្រុង និងជាព្រះរាជ្ញានៃ អយ្យការអមសាលាដំបូងខខេត្ដតាកែវ លោកបណ្ឌិត ឈត ប៊ុនថង អ្នកសម្របសម្រួល ព្រមទាំងនាយទាហាន និងសិក្សានុសិស្សជាច្រើននាក់។
នាឱកាសនេះដែរ លោកបណ្ឌិត ឯក ឆេងហួត ការមិនទទួលខុសត្រូវព្រហ្មទណ្ឌមានដូចខាងក្រោម ៖
*ទី១៖ ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ដោយសារមូលហេតុ អនីតិជន (មាត្រា៣៩ ដល់មាត្រា៨១/មាត្រា១៦១ ដល់មាត្រា ១៦៦) សំដៅទៅលើ អនីតិជន ដែលមានអាយុចាប់ពី ១៤ ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ៖
* គោលការណ៍៖ ការជំនួសវិធានការព្រហ្មទណ្ឌដោយវិធានការតាមដាន វិធានការ អប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភ
* ករណីពិសេស (កាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជន)៖ តុលាការអាចប្រកាសទណ្ឌកម្មព្រហ្មទណ្ឌចំពោះអនីតិជនបាន។
* របបនៃទោសសម្រាប់អនីតិជន៖ មាត្រា១៦០ ដល់មាត្រា១៦៦។
*ទី២៖ បុគ្គលដែលកើតវិបល្លាសស្មារតី (មាត្រា៣១) ការបាត់បង់ទាំងស្រុង នូវការដឹងខុសត្រូវ៖ ការបាត់បង់ទាំងស្រុងនូវសមត្ថភាពក្នុងការយល់ដឹង និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់ នៃសកម្មភាពរបស់ខ្លួន មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។
*ទី៣៖ រដ្ឋ (នីតិបុគ្គលសាធារណៈ) មាត្រា៤២ ជាគោលការណ៍ នៅក្នុងករណីដែលមានចែងជាក់លាក់ក្នុងច្បាប់ និងបទដ្ឋាន គតិយុត្តផ្សេងទៀត នីតិបុគ្គលអាចត្រូវបានប្រកាសថាត្រូវទទួលខុសត្រូវព្រហ្ម ទណ្ឌពីបទល្មើស ដែលប្រព្រឹត្តដោយអង្គការ ឬអ្នកតំណាងរបស់ខ្លួន ដើម្បីជា ប្រយោជន៍ របស់នីតិបុគ្គលនោះ។
*ទី៤៖ ការអនុញ្ញាតដោយច្បាប់ ឬអាជ្ញាធរធម្មានុរូប (ត្រា៣២)៖
*បុគ្គលណាដែលប្រព្រឹត្តអំពើដែលបានបញ្ញត្ត ឬអនុញ្ញាតតាមច្បាប់ បុគ្គលនោះ
មិនប្រព្រឹត្តបទល្មើសទេ។
* បុគ្គលណាដែលប្រព្រឹត្តអំពើតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ បុគ្គលនោះមិន ប្រព្រឹត្តបទល្មើសទេ លើកលែងតែអំពើនេះជាអំពើខុសច្បាប់យ៉ាងជាក់ច្បាស់ ។
* អញ្ញត្រកម្ម៖ ក្នុងបទប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ឬ បទឧក្រិដ្ឋសង្គ្រាម អំពើយុត្តិការខាងលើនេះ មិនអាចលើកលែងឱ្យរួចផុតពីការ ទទួលខុសត្រូវព្រហ្មទណ្ឌរបស់ខ្លួនទេ។
*ទី៥៖ ការការពារស្របច្បាប់ (មាត្រា៣៣ និងមាត្រា៣៤) លក្ខខណ្ឌនៃការការពារស្របច្បាប់៖
*មានការឈ្លានពានមួយដោយមិនត្រឹមត្រូវ ឬដោយខុសច្បាប់
* ការការពារត្រូវតែជាការចាំបាច់ ភាពចាំបាច់នេះ ត្រូវស្ថិតក្នុងស្ថានភាព
* គ្មានវិសមាមាត្ររវាងមធ្យោបាយការពារដែលប្រើប្រាស់
និងទម្ងន់នៃការឈ្លានពាន។
*ទី៦៖ ការការពារស្របច្បាប់ (មាត្រា៣៣ និងមាត្រា៣៤) សច្ចធារណ៍នៃការការពារស្របច្បាប់ (មាត្រា៣៤)៖
* បទល្មើសត្រូវបានប្រព្រឹត្តដោយរុញច្រានការចូលក្នុងពេលយប់ ដោយការកាប់គាស់ទម្លុះទម្លាយ ដោយហិង្សា ឬដោយកលល្បិចនៅក្នុងទីកន្លែងដែលមានមនុស្សនៅ។
* បទល្មើសបានប្រព្រឹត្តដើម្បីការពារខ្លួនប្រឆាំងនឹងការលួច ឬការប្លន់ដែលអនុវត្តដោយហិង្សា។
*ទី៧៖ ការការពារស្របច្បាប់ (មាត្រា៣៣ និងមាត្រា៣៤) អានុភាពនៃការការពារស្របច្បាប់៖ បុគ្គលណាដែលប្រព្រឹត្ត
បទល្មើសក្នុងសភាពការពារស្របច្បាប់ បុគ្គលនោះមិនទទួលខុសត្រូវព្រហ្មទណ្ឌទេមានន័យថា បុគ្គលនោះមិនត្រូវទទួលខុសត្រូវព្រហ្មទណ្ឌណាមួយឡើយ។
*ទី៨៖ ស្ថានភាពចាំបាច់ (មាត្រា៣៥) លក្ខខណ្ឌនៃស្ថានភាពចាំបាច់៖
* អត្ថិភាពនៃគ្រោះថ្នាក់ដែលកំពុងកើតមាន ឬដែលនឹងកើតមាន ។
* មានភាពចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិ ប្រឆាំងនឹងគ្រោះថ្នាក់ ។
* គ្មានវិសមាមាត្ររវាងមធ្យោបាយការពារនឹងទម្ងន់នៃគ្រោះថ្នាក់ ។
*ទី៩៖ អានុភាពនៃកម្លាំង ឬការបង្ខំ (ហត្រា៣៦) លក្ខខណ្ឌនៃកម្លាំង ឬការបង្ខំរួមមាន៖ កម្លាំង ឬការបង្ខំត្រូវតែកើតចេញពី ព្រឹត្តិការណ៍ក្រៅឆន្ទៈមនុស្ស, កម្លាំង ឬការបង្ខំ ត្រូវតែមិនអាចមើលឃើញជាមុនបាន,កម្លាំង ឬការបង្ខំ ត្រូវតែមិនអាចទប់ទល់បាន ឬមិនអាចជៀសវាងបាន៕