(ភ្នំពេញ)៖ ក្រុមហ៊ុន Dell សាខានៅកម្ពុជា បានតាំងបង្ហាញផលិតផលថ្មី ក្រោមគោលគំនិត We Love Your Work ដើម្បីបង្ហាញវត្តមានថ្មី របស់កុំព្យូទ័រម៉ូដែល Dell Inspiron 2 in 1 ។
កុំព្យូទ័រម៉ូដែល Dell Inspiron 2 in 1 ត្រូវបានរចនាឡើងជាមួយ បច្ចេកវិទ្យាចុងក្រោយបង្អស់ នៅជំនាន់ទី៦ Intel® Core™ proessor ដែលបង្កលក្ខណៈងាយស្រួលដល់ការរក្សាទុករូបថត ឫវីដេអូ ដោយមិនបង្អាក់ដំណើរការព្រមទាំង អាចភ្ជាប់អ៊ីនធឺណិតបានល្អ និងផ្តល់ថាមពលថ្ម ដែលអ្នកត្រូវការសម្រាប់ កម្មវិធីកម្សាន្តផ្សេងៗទៀតដូចជា ៖ Facebook , Skype , Instagram , Youtube ,Game និងមានកម្មវិធីជាច្រើនទៀត។
កុំព្យូទ័រម៉ូដែល ដ៏ប្រណិតរូបនេះក៏មានសមត្ថភាព ផ្ទុកទិន្នន័យរហូតដល់ 1TB ដូច្នេះអ្នកអាចរក្សទុកឯកសារនានា ជាមួយអ្នកនៅគ្រប់ពេលវេលាទាំងអស់។ Dell Inspiron 2 in 1 អាចឲ្យអ្នក Touck Screen ដោយប្រើម្រាមដៃ ទាំង១០ ដោយមិនមានផលប៉ះពាល់ ដល់គុណភាពកុំព្យូទ័រ។
Dell គឺជាក្រុមហ៊ុនបច្ចេកវិទ្យាកុំព្យូទ័រ ឈានមុនគេដែលតែងតែនាំ យកផលិតផលដ៏សក្តិសមនិងមានភាពងាយស្រួល ជូនអតិថិជនរបស់ខ្លួន ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់៕