(កំពង់ស្ពឺ)៖ យោងតាមរបាយការណ៍របស់លោក អ៉ិន ឃុន អនុប្រធានគណបក្សខេត្តកំពង់ស្ពឺ បានបង្ហាញថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ មានអតីតសមាជិកគណបក្សភ្លើងទៀន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សរស្មីខេមរា និងគណបក្សខ្មែរស្រឡាញ់ជាតិ សរុប១៤៧៩នាក់បន្ថែមទៀត បានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនវិញ។

លោក អ៉ិន ឃុន អនុប្រធានគណបក្សខេត្តកំពង់ស្ពឺ បានឲ្យភ្នាក់ងារ Fresh News បន្ថែមថា មូលហេតុដែលបងប្អូនជាសមាជិកគណបក្សផ្សេងៗទាំងនោះ បានមកចូលរួមជាមួយគណបក្សប្រជាជន ដោយសារពួកគាត់បានមើល ឃើញពីការដឹកនាំរបស់ថ្នាក់ដឹកនាំ នៃគណបក្សប្រជាជន មានសន្តិភាពពេញលេញ ការរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសមានគោលនយោបាយសម្រាប់ការដឹកនាំជាតិច្បាស់លាស់។

លោកអនុប្រធានបក្សបានបញ្ជាក់ថា សមាជិកដែលអញ្ជើញមកចូលរួមជីវភាពបក្សនាពេលនេះ បានប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជន លេខរៀងទី១៨ នៅថ្ងៃបោះឆ្នោតទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕