(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៩៥,៩៣២នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៦,៦៨២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,០៧២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៤,០៥២នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៥,៦៩៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៨,៣២៤នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦៩៥,៨៣០នាក់, ដូសទី៤ចំនួន ៥,២៧៣,៥៤៧នាក់, ដូសទី៥ចំនួន ១,៩២៦,៤៥៦នាក់ និងដូសទី៦ចំនួន ៤៦៧,០៥៨នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕