(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច ថ្មើរជើងលេខ៧០ និងក្រុមគ្រួសារ បាននិងកំពុងមានទុក្ខ ជាទម្ងន់បន្ទាប់ពីឧបាសិកា ប៉ិន ម៉ិច ត្រូវជាម្ដាយក្មេករបស់លោក បានទទួលមរណភាព ដោយរោគាពាធ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។
ដំណឹងនេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ សូមគោរពអញ្ជើញ សម្ដេច លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញានិងបងប្អូន ញាតិមតិ្តជិតឆ្ងាយទាំងអស់ ចូលរួមជាកិត្តិយសក្នុងពិធីបុុណ្យនៅថ្ងៃទី២៦នេះ លុះនៅថ្ងៃទី២៧ ស្អែកនេះ នឹងប្រារព្ធពិធីបូជាសពតាមប្រពៃណី នៅគេហដ្ឋានលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោកស្រី អ៊ុក វុទ្ធី ស្ថិតនៅភូមិស្ដៅ កន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សម្រាប់ពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន្ឌ ឧបាសិកា ប៉ិន ម៉ិច ដែលបាន ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោកស្រី អ៊ុក វុទ្ធី ដដែល៕