(មណ្ឌលគិរី-រតនគិរី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គឹតត្រឹមម៉ោងជាង១០យប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ មិនទាន់ឃើញមានយន្ដហោះគ្មានមនុស្សបើក (ដ្រូន) មួយគ្រឿងណា ហោះចូលក្នុងទឹកដីកម្ពុជា ជាប់ព្រំដែនប្រទេសវៀតណាម ទាំងក្នុងខេត្ដមណ្ឌលគិរី និងខេត្ដរតនគិរីទៀតឡើយ។

តែទោះជាយ៉ាងណាកម្លាំងយោធារបស់កម្ពុជា អមជាមួយអាវុធត្រៀមបាញ់កម្ចេច យន្ដហោះគ្មានមនុស្សបើកនេះ បាននឹងកំពុងប្រចាំការ ​នៅតាមគោលដៅរៀងៗខ្លួន។

សូមជម្រាបថា អាវុធទំនើបៗជាច្រើនដើម ដែលត្រៀមបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក (ដ្រូន) ដែលតែងហោះរំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុងខេត្តជាប់ព្រំដែនប្រទេសវៀតណាមនោះ បានតម្លើងរួចរាល់ហើយ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ នាយឧត្តមសេនីយ៍ផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕