(រតនគិរី)៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានចុះធ្វើការស្រាវជ្រាវ ដល់កន្លែងកើតហេតុពាក់ព័ន្ធករណី មនុស្សស្លាប់ចំនួន៦នាក់ នៅស្រុកកូនមុំ ខេត្តរតនគិរី កន្លងទៅថ្មីៗនេះ។
លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានប្រាប់ភ្នាក់ងារ Fresh News នៅយប់ថ្ងៃដដែលនេះថា អ្នកស្លាប់ទាំង៦នាក់រួមមាន៖
១៖ ឈ្មោះ សុខ មេសា ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកម្មករ ចំការចេក ស្លាប់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ (មូលហេតុស្លាប់ដោយសារជំងឺលើសឈាម) ស្លាប់នៅមណ្ឌលសុខភាពស្រែអង្រ្គង។
២៖ ឈ្មោះ ផល ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ខ្មែរ មុខរបរកម្មករ ចំការចេក ស្លាប់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ (មូលហេតុស្លាប់ដោយសារជំងឺសួតធ្ងន់ធ្ងរ) ស្លាប់នៅមណ្ឌលសុខភាពស្រែអង្រ្គង។
៣៖ ឈ្មោះ ចាន់ ស៊ីនីត ភេទប្រុស អាយុ២៤ឆ្នាំ ខ្មែរ មុខរបរកម្មករ ចំការចេក ស្លាប់នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ (មូលហេតុស្លាប់ដោយសារផឹកស្រាហើយទៅដេកត្រាំទឹក) ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត។
៤៖ ឈ្មោះ គា ណាត ភេទប្រុស អាយុ៤០ឆ្នាំ ខ្មែរ មុខរបរកម្មករ ចំការចេក ស្លាប់នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ (មូលហេតុស្លាប់ដោយសារជំងឺលើសឈាមប្រចាំកាយ) ស្លាប់នៅមណ្ឌលសុខភាពស្រែអង្រ្គង។
៥៖ ឈ្មោះ ថុល ផល ភេទប្រុស អាយុ៤០ឆ្នាំ ខ្មែរ មុខរបរកម្មករ ចំការចេក ស្លាប់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ (មូលហេតុស្លាប់ដោយសាររជំងឺប្រកាច់) នៅមណ្ឌលសុខភាពស្រែអង្រ្គង។
៦-ឈ្មោះ ជួប ស៊ីថា ហៅតាថា ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកម្មករ ស្លាប់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅការដ្ឋានក្រុមហ៊ុនថាកូអាហ្រ្គី។
លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា បានបញ្ជាក់ឲ្យដឹងទៀតថា តាមការសន្និដ្ឋានបានថា ការស្លាប់នេះមិនបណ្ដាលមកពីពុលស្រានោះទេ គឺស្លាប់ដោយសាររោគប្រចាំកាយ ហើយសពទាំង៦នាក់ខាងលើ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕