(ភ្នំពេញ)៖ លោកប៉ិល កុសល អភិបាលខណ្ឌសែនសុខ នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ បានចុះមើលការដ្ឋាន ជួសជុលផ្លូវលេខ១៥៨បេ មានប្រវែងបណ្តោយ៥៧០ម៉ែត្រ ទទឹង៨ម៉ែត្រ ចាក់ក្រាលកៅស៊ូAC នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លោកអភិបាលខណ្ឌ បានថ្លែងថា ផ្លូវដែលកំពុងស្ថាបនានេះ ជាគម្រោងរបស់ខណ្ឌសែនសុខ ឆ្នាំ២០១៦ ដោយចំណាយថវិកា៧២៨,៨២៤,០០០រៀល។
លោកបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខណ្ឌ និងប្រជាពលរដ្ឋរស់ នៅក្នុងខណ្ឌសែនសុខទាំងមូល និងក្នុងនាមលោកផ្ទាល់ សូមសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍគ្រប់វិស័យ។
សូមបញ្ជាក់ថា ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងការផ្តល់ថវិកា ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខណ្ឌសែនសុខ ជារៀងរាល់ឆ្នាំ ដើម្បីធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយផ្តោតសំខាន់ទៅ លើគម្រោងជាអាទិភាពគឺ ការស្ថាបនាផ្លូវ និងការដាក់លូរំដោះទឹក ដោយមានលក្ខណៈល្អប្រសើរ និងមានគុណភាពខ្ពស់បំផុត៕