(ភ្នំពេញ)៖ ជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ ដោយដកហូតបាន ថ្នាំញៀន៣កញ្ចប់ និងម៉ូតូ៣គ្រឿង នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា «ដោយអនុវត្តន៍តាមបទបញ្ជាពីនាយឧត្តមសេនីយ៍ លោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងលើបញ្ហាសន្តិសុខភូមិ-សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច ខណៈដែលកម្លាំងនគរបាលយើងបានសហការបន្ត ដាក់គោលដៅក្នុងភូមិសាស្ត្រខណ្ឌទាំងមូលដើម្បីយាមល្បាត ក៏ប្រទះឃើញយុវជន៦នាក់ជិះម៉ូតូ៣គ្រឿង ដោយគួរសង្ស័យទើបធ្វើការឃាត់ដើម្បីត្រួតពិនិត្យជាបន្តបន្ទាប់ បានរកឃើញថ្នាំញៀនជាប្រភេទម៉ាទឹកកក៣កញ្ចប់ ដែលជនទាំងនេះបានលាក់ទុកក្នុងខ្លួន»។
លោកបន្ដថា បន្ទាប់ពីឃាត់ខ្លួនសួរនាំជាបន្តបន្ទាប់ ជនត្រូវសង្ស័យទាំង៦នាក់ បានឆ្លើយសារ ភាពប្រាប់សមត្ថកិច្ចថា ពួកគេបានទិញគ្រឿងញៀននេះ ដើម្បីយកទៅជក់រួមជាមួយគ្នា។
លោក ឯក សេរីវុធ បានបន្ថែមថា ជនសង្ស័យត្រូវឃាត់ខ្លួន ទី១-ឈ្មោះឃីម ផល្លី អាយុ២៧ឆ្នាំ ទី២-ឈ្មោះស្រ៊ន់ ពិសិដ្ឋ ទី៣-ឈ្មោះសេន តាំងសេង អាយុ២៣ឆ្នាំ ទី៤-ឈ្មោះហែម វណ្ណា អាយុ២៣ឆ្នាំ ទី៥-ឈ្មោះយ៉ែម ចាន់ដេត អាយុ៣០ឆ្នាំ ទី៦-ឈ្មោះឡាង ចិន្ដា អាយុ២៥ឆ្នាំ។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕
http://image.freshnewsasia.com//fn-2016-07-26-11-25-41-1.JPG http://image.freshnewsasia.com//fn-2016-07-26-11-25-41-0.JPG