(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំទៅអ្នករកស៊ីក្នុង​វិស័យ​​ដឹកជញ្ជូន ក្រុមហ៊ុនសាងសង់ផ្លូវថ្នល់ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ភ្ជាប់ទៅកាន់តេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (https://t.me/spmhunsen) ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ និងលឿនរហ័ស។

សូមបញ្ជាក់ថា បច្ចុប្បន្នតេឡេក្រាមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីមានអ្នក​ភ្ជាប់​​ជាង ៨៥ម៉ឺននាក់ហើយ។ តាមរយៈតេឡេក្រាមនេះ សម្តេចតេជោ តែងតែផ្តល់ព័ត៌មាននានាពាក់ព័ន្ធសកម្មភាពការងាររបស់សម្តេចផ្ទាល់ ក៏ដូចជាការងាររបស់រាជរដ្ឋាភិបាលផងដែរ៕