(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធូមិភាគទី៥ ទទួលទិសទី១បន្ទាយមានជ័យ តំណាងឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញបិទវគ្គរុករកបោសម្អាតមីនទាំង៥កង តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១, ៥២ និង៥៣ មេបញ្ជាការ វរសេនាតូចវិស្វកកម្ម យោធភូមិភាគទី៥ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ មេបញ្ជាការរង កងការពារព្រំដែន៥០៣ មេបញ្ជាការតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥(ភ្នំឆ័ត្រ) និងមេបញ្ជាការកងបោសសម្អាតមីន យោធភូមិភាគទី៥ ទាំង៥កង មេឃុំអូរបីជាន់ ស្រុកអូរជ្រៅ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានជាច្រើននាក់។
ក្នុងពិធីនេះលោកឧត្តមសេនីយ៍ទោ មេបញ្ជាការទិសទី១ បានឧបត្ថម្ភកងបោសសម្អាតមីនទាំង៥កង សរុបចំនួន១៣១នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ ក្រម៉ា១ និងទទួលអាហាសាមគ្គីនៅទីបញ្ជាការ កងអនុសេនាធំ ល្បាតទី២ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕