(អារ៉ាប់)៖ យន្តហោះដំណើរការដោយថាមពលព្រះអាទិត្យដែលមានឈ្មោះថា Solar Impulse 2 បានចុះចតនោក្នុងទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានធ្វើដំណើរកម្សាន្តជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៦ ខែកក្កដា។
វាជាប្រវត្តិសាស្ត្រ ដែលយន្តហោះប្រើថាមពលព្រះអាទិត្យមួយនេះ បានធ្វើដំណើរការកម្សាន្តជុំវិញពិភពលោក ជាពិសេសគឺបានហោះឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិក ដោយបានចំណាយពេល ២៣ថ្ងៃ នៅលើលំហអាកាស។
លោក Piccard ជា Cockpit បានថ្លែងឲ្យដឹងនៅមុនពេលចុះចតបានថា លោកមានអារម្មណ៍រំភើបខ្លាំងណាស់ ដោយបានបញ្ចប់ដំណើរកម្សាន្តមួយនេះ «ខ្ញុំ ពិតជាសប្បាយ...សប្បាយរីករាយខ្លាំងណាស់។ ខ្ញុំបានចំណាយពេល ១៥ឆ្នាំ ដើម្បីធ្វើការងារជាមួយគម្រោងមួយនេះ»។
គួរបញ្ជាក់ផងដែរថា Solar Impulse 1 បានចាប់ផ្ដើមធ្វើការសាកល្បងហោះហើរដំបូងនៅឆ្នាំ២០០៩ ហើយនៅឆ្នាំ២០១២ បានចាប់ផ្ដើមហោះហើរជាផ្លូវការ ដោយបានចេញដំណើរពីប្រទេសស្វីស ទៅកាន់ប្រទេសអេស្ប៉ាញ និងបានបន្តដំណើរទៅកាន់ប្រទេសម៉ូរ៉ូកូ។ នៅឆ្នាំ ២០១៤ Solar Impulse 2 បានបន្តបេសកម្ម ហើយបានបញ្ចប់វានៅក្នុងទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម៕