(វ៉ាស៊ីនតោន)៖ បន្ទាប់ពីការប្រកាសឈ្មោះជាផ្លូវការនៅខែមិថុនា ឆ្នាំ២០១៤ ក្រុមសកម្មប្រយុទ្ធដែលអះអាងខ្លួនឯង ថាក្រុមរដ្ឋអ៊ីស្លាម (IS, ISIS, ឬ ISIL) បានបង្កើតការវាយប្រហារធំៗចំនួនជាង ១៤០លើក នៅក្នុងប្រទេសចំនួន ២៤នៅលើកសកលលោក ដោយមិនរាប់បញ្ចូលប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដែលជាមូលដ្ឋានស្នូលរបស់ពួកគេនោះឡើយ។ ជាលទ្ធផលមនុស្ស ២,០៣៤នាក់បានស្លាប់ និង រាប់ពាន់នាក់ទៀតរងរបួសក្នុងការវាយប្រហារខាងលើនេះ។
រហូតមកដល់ខែកក្កដា ឆ្នាំ២០១៦នេះ ការវាយប្រហាររបស់ ISIS បានបន្តកើតមានឡើងជារឿយៗ ដែលក្រុមនេះ បានជាប់ឈ្មោះជាបណ្តាញភេរវកម្មលេខមួយលើលោករួចទៅហើយ។ ការវាយប្រហាររបស់ពួក ISIS គឺធ្វើឡើង ប្រទេសដែលពួកគេងាយជ្រៀតចូល និងបណ្តាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា អ៊ឺរ៉ុប អូស្ត្រាលី និង សហរដ្ឋអាមេរិកផ្ទាល់នោះឯង។
ខាងក្រោមនេះជាផែនទី ដែលបង្ហាញពីការវាយប្រហាររបស់ក្រុម ISIS ដោយពណ៌ខៀវសំដៅទៅលើប្រទេសដែល ទទួលរងការវាយប្រហារដោយសមាជិក ISIS ផ្ទាល់ ចំណែកឯពណ៌ទឹកក្រូច គឺសំដៅទៅលើមនុស្សដែលត្រូវ ISIS ពង្វក់ ឬគាំទ្រការដឹកនាំរបស់ក្រុមភេរវករនេះដើម្បីធ្វើការវាយប្រហារ៖