(ភ្នំពេញ)៖ មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាមន្ទីរពេទ្យធំ១ក្នុងចំណោមមន្ទីរពេទ្យស្តង់ដាអន្តរជាតិ ដែលបំពាក់គ្រឿងបរិក្ខាពេទ្យទំនើបៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅអគារលេខ៦៦ ផ្លូវលេខ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។  

មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានទីតាំងធំទូលាយជាមួយនឹងការរចនាអគារ និងបន្ទប់ស្នាក់នៅរបស់អ្នកជំងឺមានលក្ខណៈស្តង់ដា អនាម័យ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានជំនាញផ្នែកសម្ភព ផ្នែករោគស្រ្តី ផ្នែកលំបាកមានកូន ផ្នែកជំងឺទូទៅ ផ្នែកកុមារ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលជំងឺកម្រិតធ្ងន់ និងផ្នែកវះកាត់ទូទៅ ។

មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានគិតគូរល្អិតល្អន់នូវតម្លៃដ៏សមរម្យរបស់ខ្លួនដើម្បីឲ្យប្រជាជនទូទៅគ្រប់កម្រិតនៃស្តង់ដាជីវភាព មានលទ្ធភាពមកទទួលបាននូវសេវាកម្មសុខភាពស្តង់ដារអន្តរជាតិ។ ដោយក្នុងនោះតម្លៃ ការពិនិត្យសុខភាពទូទៅត្រឹមតែ ១២០ដុល្លារ តែប៉ុណ្ណោះ អតិថិជននឹងទទួលបានការពិនិត្យរហូតដល់ ១៤មុខងារសម្រាប់កញ្ចប់ស្តង់ដារ ដោយជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំឯណោះ។ រីឯកញ្ចប់សម្រាលដោយធម្មជាតិ តម្លៃត្រឹមតែ ១០៩៩ដុល្លារ អតិថិជននឹងទទួលបាននូវកញ្ចប់សម្រាលដោយធម្មជាតិ ដ៏មានសុវត្ថិភាព គុណភាព និងផាសុកភាពដែលក្នុង ១ ករណីៗមានវេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋយិកាជំនាញសម្រាលកូនរហូតដល់ ០៩ នាក់ ហើយអតិថិជន ឬអ្នកជំងឺនឹងទទួលបានការថែមជូនដោយឥតគិតថ្លៃនូវ កញ្ចប់ពិនិត្យសុខភាពទូទៅ, កញ្ចប់ពិនិត្យសុខភាពកុមារ និងកញ្ចប់ប្រឹក្សាអាហារូបត្ថម្ភ ពេលដែលជាវកញ្ចប់សម្រាលនេះទៀតផង។

ដើម្បីពង្រីកវិសាលភាពនៃការព្យាបាល និងដើម្បីឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលដល់ប្រជាជនខ្មែរ មិនចាំបាច់ទៅព្យាបាលនៅបរទេស មន្ទីរពេទ្យអន្តរជាតិអរៀនដា បានបំពាក់បន្ថែមនូវម៉ាស៉ីន និងឧបករណ៍ទំនើបៗជាច្រើនដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីនCT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតកៀនសុដន់ដោយកាំរស្មីអ៊ិច និងម៉ាស៊ីនជាច្រើនទៀត ជាមួយបច្ចេកទេសចុងក្រោយបំផុតដែលមានសមត្ថភាពក្នុងការថត ស្កេនជាលិកាខួរក្បាល ដុំសាច់ សសៃឈាម សរីរាង្គកាយក្នុង សសៃឈាមបេះដូង ស្បូន សុដន់ កំហាប់ឆ្អឹង និងសរីរាង្គកាយផ្សេងទៀត។ ម៉ាស៉ីនរបស់មន្ទីរពេទ្យអន្តរជាតិអរៀនដា ត្រូវបានថត និងបញ្ជាដោយអ្នកជំនាញជាជនបរទេសដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ។ ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំឯណោះ ហើយការបកប្រែលទ្ធផលថត គឺធ្វើនៅប្រទេសសិង្ហបុរី ដោយក្រុមហ៊ុន Medisol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្ត្រឈានមុនគេនៅប្រទេសសិង្ហបុរី។

កាន់តែពិសេសផងដែរ ដើម្បីអបអរសាទរនៃការបើកដំណើរ មន្ទីរពេទ្យអន្តជាតិអរៀនដា មានការផ្តល់ជូនពិសេស ដល់ប្រជាជនទូទាំងប្រទេសកម្ពុជាលើសេវាកម្មពិនិត្យសុខភាពទូទៅទៀតផង! ដោយលោកអ្នកចំណាយត្រឹមតែ២០០ដុល្លារ តែប៉ុណ្ណោះ នឹងទទួលបានកញ្ចប់ពិស្តារ មានការពិនិត្យរហូតដល់២៧មុខងារនៃរាងកាយ និងជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំ។ ការផ្តល់ជូននេះ សម្រាប់លោកអ្នកដែលអញ្ជើញមកកក់កញ្ចប់ពិនិត្យសុខភាពទូទៅចាប់ពីថ្ងៃទី ២៩ មិថុនា ២០២៣ ដល់ ថ្ងៃទី ០៥ កក្កដា ២០២៣ តែប៉ុណ្ណោះ៕