(កំពង់ចាម)៖ អតីតសកម្មជនបក្សភ្លើងទៀន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បាននាំសម្រេចចិត្តឈប់គាំទ្រ និងអស់ជំនឿលើការដឹកនាំមេបក្សភ្លើងទៀន និងទម្លាក់ស្លាកចោល ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
អតីតសកម្មជនបក្សភ្លើងទៀនលោកស្រី ម៉ន ឡុង បានឲ្យដឹងថា លោកស្រី និងកូនចៅ៦នាក់ រស់នៅភូមិប៉ែន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បាននាំគ្នាសម្រេចចិត្តទម្លាក់ស្លាកមុខផ្ទះចោលចាប់ពីពេលនេះតទៅ ដោយពួកគាត់អស់ជំនឿជឿលើការដឹកនាំរបស់លោក សម រង្សី ព្រោះមេបក្សរូបនេះ មិនដែលជួយគិតគូរសុខទុក្ខប្រជាជនឡើយ និងប្រើប្រាស់ក្បិចកល់បោកប្រាសញុះញង់ឲ្យបរទេសស្អប់ខ្មែរ មិនគិគូពីប្រយោជន៍ប្រទេសជាតិ ឡើយ។ ដូច្នោះហើយទើប គ្រួសារលោកស្រីទាំងអស់ ស្ម័គ្រចិត្តចូលរួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដោយមើលឃើញការអភិវឌ្ឍន៍ពិតៗ មិនបោកកុហកពលរដ្ឋខ្មែរឡើយ។
លោកស្រីបន្តទៀតថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី សម្តេចតែងតែគិតគូរ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ថែមទាំងកសាងអភិវឌ្ឍន៍ ប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យផងដែរ៕