Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Bread Talk ពង្រីកវិសាលកាន់តែខ្លាំង នៅកម្ពុជា បន្ទាប់ពីមានការគាំទ្រខ្ពស់ពីអតិថិជន

25-07-2016 09:42

(ភ្នំពេញ)៖ ដោយសម្លឹងឃើញពីគាំទ្រខ្ពស់ របស់អតិថិជន ហាងនំបុ័ងBreadTalk  ក្នុងពេលឆាប់ៗនេះ នឹងបើកសាខាថ្មី នៅមហាវិថី ម៉ៅ សេងទុង ទល់មុខវិទ្យាស្ថាន វ៉ាន់ដា ដែលជាសាខាទី៤របស់ខ្លួន ។

កាន់តែអស្ចារ្យនោះ ក្នុងឱកាសបើកសាខាទី៤ អតិថិជន១០០នាក់ដំបូង នឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតពី BreadTalk ហើយក៏មានកម្មវិធីបញ្ទុះតម្លៃយ៉ាងពិសេសពី BreadTalk ផងដែរ ។ជាងនេះទៅទៀត ដោយអាចភ្លក់រសជាតិ នំថ្មី​ ប្លែក ជាមួយរូបរាងថ្មីរបស់ហាងថែមទៀតផង។

គួរបញ្ជាក់ថា BreadTalk គឺជាហាងនំបុ័ងលំដាប់អន្តរជាតិមកពីប្រទេសសិង្ហបុរី ដែលបានបើកសាខាទី១ នៅប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៤ ហើយមកដល់ពេលនេះ BreadTalk មានសាខាចំនួន៣ ដែលសាខាទី១ នៅ ធីខេ អេវិនញូ សាខាទី២ ទល់មុខផ្សារទំនើបផេនសលសម្តេចប៉ាន និងសាខាទី៣ បឹងកេងកងផ្លូវ៥១៕