(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៩៥,៩៣២នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៦,៣៦៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,០៥៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៣,៩៤១នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៥,៦៣០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៧,៩៣៨នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦៩២,០៥៨នាក់, ដូសទី៤ចំនួន ៥,២៦៦,៩០៧នាក់, ដូសទី៥ចំនួន ១,៩១៨,៦៩៤នាក់ និងដូសទី៦ចំនួន ៤៦៣,៩០៦នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕