គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៥ខែកក្កដា ឆក់យកជីវិតប្រជាពលរដ្ឋ៣នាក់ និងរបួស១៦នាក់
26-07-2016 07:23
(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ (ប្រុស) រងរបួសធ្ងន់១០នាក់ (ប្រុស) និងរបួសស្រាល៦នាក់ (ប្រុស) នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុប ចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង រថយន្តធុនធំចំនួន២គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, គ្រោះថ្នាបត់គ្រោះ១លើក, មិនគោរពសិទ្ធិ២លើក,ស្រវឹង១លើក, មិនប្រកាន់ស្តាំ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១១នាក់ (យប់៦នាក់)។
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,៣៥៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៩៥១គ្រឿង និងពិន័យសរុប ចំនួន ១,៤០៣គ្រឿង៕