(កំពង់ធំ)៖ លោក ជូ កុល្លា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានថ្លែងថា មន្ត្រីត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ និងខិតខំធ្វើអំពើល្អដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តពីម្ចាស់ឆ្នោត និងអំពានាវប្រជាពលរដ្ឋអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា។
លោក ជូ កុល្លា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។
លោកបានបន្តថាថា សមិទ្ធផលទាំងឡាយដែលឃុំសម្រេចបាន គឺដោយសារចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
លោកបានណែនាំឱ្យមន្ត្រីគ្រប់រូបត្រូវពិនិត្យរាល់ការងារក្នុងមូលដ្ឋានទាំងអស់កុំទុកយូររាល់ការងារអ្វីណាមួយដែលមិនអាចដោះស្រាយចេញសូមរាយការណ៍បន្ទាន់ ឬបញ្ជូនមកថ្នាក់លើហើយយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាពស្ថិរភាព នយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតនូវសកម្មភាពនានា ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ ឱ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយសមាជិកទាំងអស់ត្រូវមានការសាមគ្គីភាពដើម្បីធានារក្សាបាននូវភាពសុខដុមរមនា រក្សាប្រក្រតីភាពនៃជីវភាពសង្គមសេដ្ឋកិច្ចប្រជាជនជួយឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះនិងជនងាយរងគ្រោះនៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងថែមទៀតហើយក្រុមការងារទាំងអស់ត្រូវខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសមទ្ធិផលថ្មីៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយមានភាពជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕