(ភ្នំពេញ)៖ បើនិយាយអំពីផ្លែគូលែនដ៏ល្អបំផុតនៅក្នុងពិភពលោក វាត្រូវតែនៅក្នុងខេត្តក្វាងទុងប្រទេសចិន; ហើយសម្រាប់ផ្លែគូលែនក្វាងទុងល្អបំផុត វាត្រូវតែនៅឆុងហ័រ ខេត្តក្វាងទុង។ នៅពេលដែលផ្លែគូលែន ឆុងហ័រ ចាប់ផ្តើមលក់នៅខែមិថុនា វាបានទាក់ទាញអតិថិជនជាច្រើន។ "ផ្លែគូលែន ឆុងហ័រ" គេស្គាល់ថាជាគុជនៅតំបន់ត្រូពិក និងជាផ្លែគូលែននៅក្នុងប្រវត្តិសាស្ត្រប្រទេសចិនបុរាណដែលមហេសីព្រះនាមយ៉ាងភ្លក់។

នៅថ្ងៃទី ២៦ ខែមិថុនា ពិធីសម្ពោធផ្លែគូលែន ឆុងហ័រ លើកដំបូងរបស់ប្រទេសកម្ពុជាត្រូវបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ Lanton Cloud និងបានចាប់ដៃជាមួយដៃគូនៅតំបន់ដាំដុះរបស់ឆុងហ័រ ដើម្បីបង្កើតព្រឹត្តិការណ៍អន្តរជាតិមួយប្រកបដោយ "Specialization + Branding" ក្រោមប្រធានបទ “ជំនួបជាមួយសម្រស់ផ្លែគូលែន ចែករំលែកក្នុងតំបន់អាស៊ាន” ដែលនឹងលើកកម្ពស់កេរ្តិ៍ឈ្មោះ និងឥទ្ធិពលរបស់ផ្លែគូលែន ឆុងហ័រនៅប្រទេសកម្ពុជា ព្រមទាំងពង្រឹងការផ្លាស់ប្តូរអន្តរជាតិ និងកិច្ចសហប្រតិបត្តិការកសិកម្មក្វាងទុង។

ផ្លែគូលែនមានប្រវត្តិ និងវប្បធម៌ដ៏យូរលង់ហើយ។ ប្រធានបទ “ជំនួបជាមួយសម្រស់ផ្លែគូលែន ចែករំលែកក្នុងតំបន់អាស៊ាន”នេះបានបង្ហាញពីគោលដៅ និងទំនុកចិត្តរបស់ផ្លែគូលែន ឆុងហ័រ ធ្វើជាផ្លែឈើលំដាប់ពិភពលោក។ នៅកន្លែងដែលព្រឹត្តិការណ៍ប្រព្រឹត្តិនេះ អ្នកចូលរួមអាចយល់ដឹងអំពីរឿងរ៉ាវទាក់ទងនឹងវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ផ្លែគូលែនតាមរយៈវីដេអូផ្សព្វផ្សាយ និងការណែនាំនៃផលិតផល  ផ្លែគូលែនរសជាតិផ្អែមឆ្ងាញ់ជាប់ចិត្ត។ ដោយសារផ្លែគូលែនជាផ្លែឈើពិបាករក្សាស្រស់ អ្នករៀបចំព្រឹត្តិការណ៍ Lanton Cloud បានគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវគុណភាពផ្លែគូលែន តាំងពីការជ្រើសរើស ការតម្រៀប ការវេចខ្ចប់ រហូតដល់ការដឹកជញ្ជូនដល់ផ្ទះ។ល។ តាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់ Lanton សម្រេចបាន "ធ្វើការដឹកជញ្ជូននៅថ្ងៃបន្ទាប់"។ ដំណើរការទាំងមូលចាប់ពីការជ្រើសរើសរហូតដល់ ការដឹកជញ្ជូនដល់ផ្ទះមិនលើសពី៣០ម៉ោងទេ។ អតិថិជនអាចភ្លក់រសជាតិផ្លែគូលែនស្រស់បំផុត ដែលដឹកជញ្ជូនតាមអាកាសនៅកម្ពុជា។

ផ្លែគូលែន ដែលមានគុណភាពខ្ពស់របស់ឆុងហ័រ មានប្រភេទ Nuomici និង Guiwei ត្រូវបានចេញលក់នៅក្នុងព្រឹត្តិការណ៍នេះ។ ការកម្ម៉ងទិញផ្លែគូលែនគឺពេញដែរ។ អ្នកកាសែត XXX បានសម្ភាសនារីជនជាតិចិនម្នាក់ គាត់ប្រាប់ដោយស្មោះត្រង់ថា៖ ‹‹ខ្ញុំមិនធ្លាប់បានភ្លក់ផ្លែគូលែនដ៏ឈ្ងុយឆ្ងាញ់បែបនេះទេ។ “ថ្ងៃនេះខ្ញុំសំណាងណាស់! ខ្ញុំបានភ្លក់ផ្លែគូលែនដែលល្អបំផុត ក្នុងពិភពលោកនៅបរទេស។ ខ្ញុំធ្វើការនៅទីនេះ ខ្ញុំមិនមានឱកាសទៅរើសផ្លែគូលែនដោយខ្លួនឯងនៅប្រទេសចិនទេ ប៉ុន្តែខ្ញុំអាចទិញផ្លែគូលែន ហើយរីករាយណាស់ដែលអាចញ៉ាំផ្លែគូលែនផ្អែមល្ហែមឥឡូវនេះ››។ លោក វាសនា ជាជនជាតិខ្មែរ លោកបានប្រាប់ថា៖ ‹‹ថ្ងៃនេះពិតជាមានអត្ថន័យណាស់ ដោយបានញ៉ាំផ្លែគូលែនល្អបំផុតក្នុងពិភពលោក។ ផ្លែគូលែន ឆុងហ័រ ចូលមកក្នុងប្រទេសកម្ពុជា គុណភាពវាអាចធានាបាន ដោយសារការដឹកជញ្ជូនតាមផ្លូវអាកាស។ ខ្ញុំចង់ទិញផ្លែគូលែន១០កេះ ចែកឲ្យមិត្តភ័ក្តិខ្មែរញ៉ាំជុំគ្នា»

ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន Lanton Cloud នឹងផ្សព្វផ្សាយផលិតផលគុណភាពខ្ពស់របស់ចិនបន្ថែមទៀតទៅកាន់ក្រៅប្រទេស ហើយទន្ទឹមនឹងនោះ វាក៏នឹងខិតខំផ្សព្វផ្សាយផលិតផលក្នុងស្រុករបស់កម្ពុជាដែលលក់នៅក្នុងប្រទេសចិន និងអាស៊ានផងដែរ។

ក្នុងនាមជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដែលមានអាជ្ញាប័ណ្ណពេញលេញដំបូងគេនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Lanton Cloud Service Technology Co., Ltd. បានទទួលអាជ្ញាប័ណ្ណ "001" ជាលើកដំបូងដែលចេញដោយក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ ២០២១ ។ Lanton Cloud គឺ brand ពាណិជ្ជកម្មជាអេឡិចត្រូនិច នៃ Lanmei Aviation Group ដែលមានបេសកកម្មគឺធ្វើជីវិតយើង ប្រកបដោយប្រាជ្ញា និងធ្វើឱ្យសេវាកម្មមានទំនាក់ទំនងគ្នាទៅវិញទៅមក។ នាពេលបច្ចុប្បន្ននេះ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក "Lanton Cloud" - "Lanton Cloud" APP បានឈានដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ជាមួយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកចិន និងរោងចក្រប្រភព។ វាអាចលក់សំបុត្រយន្តហោះដោយផ្ទាល់ របស់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនដូចជា China Southern Airlines ។ វិធីសាស្ត្រទូទាត់មានដូចជា Alipay, WeChat, ABA, Wing ជាដើម ជា RMB ឬដុល្លារអាមេរិកក៏បាន។

លើសពីនេះ Lanton Express នៃខ្សែសង្វាក់ផ្គត់ផ្គង់ Lanton ពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ដែលបង្កើតឡើងដោយ "Lanton Cloud" យកក្រុមហ៊ុន Lanmei Airlines ជាវេទិកាមួយដើម្បីបង្កើតសេវាកម្ម នៃខ្សែសង្វាក់ទាំងមូល ព្រមទាំងមានការផ្គត់ផ្គង់សម្ភារៈ ការដឹកជញ្ជូន សេចក្តីប្រកាសគយ និងការចែកចាយ រួមបញ្ចូលគ្នានូវប្រព័ន្ធភ័ស្តុភារ និងវេទិកាធុរកិច្ច ហើយធ្វើការជំរុញមួយជំហានម្តងមួយៗ និងផ្តល់ឱ្យសហគ្រាសនូវលទ្ធកម្មកណ្តាលដែលមានតម្លៃទាប និងសេវាកម្មចែកចាយដែលមានគុណភាពខ្ពស់៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន