(ក្រចេះ)៖ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ សហការជាមួយគ្រូពេទ្យមន្ទីរពេទ្យកុមារជាតិ និងគ្រូពេទ្យជំនាញមកពីប្រទេសជប៉ុន បានចាប់ផ្ដើមចុះពិនិត្យ ព្យាបាល និងវះកាត់ជំងឺជូនកុមារដោយឥតគិតថ្លៃ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ៧៖៣០នាទីព្រឹក ដល់ម៉ោង ៤៖៣០នាទីល្ងាច នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ខេត្តក្រចេះ។

ការព្យាបាល និងវះកាត់ជំងឺមានដូចខាងក្រោម៖

*ទី១៖ ការវះកាត់ខ្លួនលូន
*ទី២៖ ការវះកាត់អវៈយវៈពីកំណើត
*ទី៣៖ ពិការដោយរលាក និងរបួស
*ទី៤៖ មាត់ក្រអូម ឆែប
*ទី៥៖ ដុំពក
*ទី៦៖ ជើងទ្វេរ
*ទី៧៖ ការពិនិត្យព្យាបាលជំងឺកុមារទូទៅ និងត្រចៀកបំពង់ក។

ជាក់ស្ដែង ការពិនិត្យព្យាបាលជំងឺ ដែលចាប់ផ្ដើមនៅថ្ងៃទី១នេះ គេឃើញមានប្រជាពលរដ្ឋជាច្រើននាក់ ដែលបាននាំយកកូនចៅសាច់ញាតិរបស់ខ្លួន ទៅទទួលសេវាការព្យាបាលពីក្រុមវេជ្ជបណ្ឌិត៕