(តួកគី)៖ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដែលជាក្រុមហ៊ុនរបស់រដ្ឋតួកគី នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ខ្លួនបានដេញបុគ្គលិកចេញពីការងារ ចំនួន២១១នាក់ ដោយអះអាងថា ពួកគេមានការជាប់ពាក់ព័ន្ធចលនាសាសនាមួយ ដែលលោកប្រធានាធិបតី Recep Tayyip Erdogan បានស្តីបន្តោស ពីបទបរាជ័យក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ។
តាមរយៈរបាយការណ៍ ក្រុមហ៊ុនអាកាសចរណ៍បានលើកឡើងថា កិច្ចសន្យាបុគ្គលិក ត្រូវបានបញ្ចប់ដោយសារតែភាពចាំបាច់, មិនមានប្រសិទ្ធិភាព, ប្រតិបត្តិការមិនមានប្រសិទ្ធិ ព្រមទាំងផ្តល់ការគាំទ្រដល់ចលនារបស់បុព្វជិត Fethullah Gulen ដែលរដ្ឋាភិបាលតួកគីចោទប្រកាន់ថា ជាមេខ្លោងនៃការធ្វើរដ្ឋប្រហារបរាជ័យ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក៕