(កំពង់ចាម)៖ សមាគមរាជសីហ៍សាខាខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានរៀបពិធីសំណេះសំណាល និងចែកគោគួរប៉ានសម្រាប់ពិធីបុណ្យរ៉យ៉ាល់ហាជី ក្រោមអធិបតីភាពលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដោយមានការអញ្ជើញចូលរួមផ្តល់កិត្តុយសពីសំណាក់លោក ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ព្រមទាំងអស់លោក ជាថ្នាក់ដឹកនាំសមាគម និងថ្នាក់ដឹកនាំ សមាជិក សមាគមរាជសីហ៍សាខាខេត្តកំពង់ចាម។
គោគួរប៉ានចំនួន៤០ក្បាល និងពពែចំនួន ២៥ក្បាល ត្រូវបានប្រកាស និងចែកជូនសម្រាប់បុណ្យ រ៉យ៉ាល់ហាជី នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។
អំណោយត្រូវបានឧបត្ថម្ភក្នុងវិធីនេះមានដូចជា ម៉ាស្ជិតចំនួន១០ភូមិ ដោយម៉ាស្ជិតនីមួយៗ ទទួលបានគោចំនួន០២ក្បាល, អនុសាខាសមាគមរាជសីហ៍ ស្រុកកោះសូទិន ចំនួន០១ក្បាល, មួយចំនួនទៀតជូនសម្រាប់ទួនៗ និងសិស្សានុសិស្ស, មួយចំនួនទៀត ជូនសាលាតាសហ្វីសទើរុលហ្វូរកន។
គោចំនួន ៤០ក្បាល និងពពែចំនួន២៥ក្បាល សរុបចំនួន ៦៥ក្បាល គិតជាថវិកាអស់ចំនួន២៣,៧៥០ដុល្លារ សាងសង់សូរ៉ាវ ស្ថិតនៅក្នុងភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសុទិន ខេត្តកំពង់ចាម អស់ទឹកប្រាក់ចំនួន ២៧,០០០ដុល្លារ។
លោក ស៊ូម សារឿន បានសម្តែងក្តីរីករាយ និងជូនពរជ័យសិរីបវរដល់ គណៈអធិបតី តំណាងអាជ្ញាធរមូលដ្ឋាន សប្បុរសជនក្នុង និងក្រៅប្រទេស និងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទូទាំងប្រទេស ទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
ឆ្លៀតក្នុងឱកាសនេះដែរ ដើម្បីដឹងគុណ និងរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរជានិរន្ត លោក ស៊ូម សារឿន បានអំពាវនាវដល់សមាជិក សមាជិកា និងអង្គពិធីទាំងមូល សុំអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
សមាគមរាជសីហ៍ សូមសំដែងការគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រយ៉ាងពេញទំហឹងបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕