(ភ្នំពេញ)៖ ក្រុមកម្មករ អាជីវករ និងអ្នករកស៊ីលក់ដូរតាមផ្លូវនៅក្នុងរាជធានីភ្នំពេញ បានប្រកាសថា ពួកគេនឹងទៅចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិតាមបែបប្រជាធិបតេយ្យ និងធ្វើជាពលរដ្ឋគំរូ។ ជាមួយនឹងការប្រកាសនេះ ក្រុមកម្មករ អាជីវករ និងអ្នករកស៊ីលក់ដូរតាមផ្លូវនៅក្នុងរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យជនរួមជាតិទាំងអស់ ទៅចូលរួមបោះឆ្នោតដូចគ្នា៕

ខាងក្រោមនេះជាវីដេអូរបស់ក្រុមកម្មករ អាជីវករ និងអ្នករកស៊ីលក់ដូរតាមផ្លូវនៅក្នុងរាជធានីភ្នំពេញ៖