(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានឆ្មក់ចូលសំណង់មិនរៀបរយ ហើយចាប់ជនសង្ស័យជួញដូរ និងប្រើប្រាស់ថ្នាំញ្ញៀន ចំនួន៤នាក់ ព្រមទាំងដកហូតថ្នាំញៀន ១៦កញ្ចប់ក្នុងនោះមាន៦កញ្ចប់ធំ នៅល្ងាចថ្ងៃទី២៥ ខែ កក្ដដា ឆ្នាំ ២០១៦ ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
លោក ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ បានប្រាប់ថា ដោយមានការបញ្ជាផ្ទាល់ពីលោក តេង សីុណូ អធិការខណ្ឌ កម្លាំងជំនាញ បានចុះចាប់អ្នកជួញដូរ និងប្រើប្រាស់ថ្នាំញ្ញៀនក្នុងសំណង់មិនរៀបរយ បានជនសង្ស័យ៤នាក់ និងដកហូតថ្នាំញ្ញៀន១៦កញ្ចប់ ក្នុងនោះមាន៦កញ្ចប់ធំ។
ជនសង្ស័យត្រូវបាននាំយកមកសាកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យនហើយបើក្រោយ ការសួរនាំនរណាម្នាក់ មិនមានអ្នកពាក់ព័ន្ធ នឹងឲ្យក្រុមគ្រួសារយកត្រឡប់ទៅវិញ៕