(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងឱ្យលោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នាំយកអំណោយ និងថវិកាចំនួន ១,៦០០,០០០រៀល អង្ករ ១០០គីឡូ ទឹកបរិសុទ្ធចំនួន ៤កេស ចុះសួសុខទុក្ខ មន្រ្តីសុខាភិបាលចំនួន២រូប ដែលសម្រាកព្យាបាលជំងឺប្រចាំកាយនៅផ្ទះ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ត្រីទាំង២រូប ដែលសម្រាកព្យាបាលនៅផ្ទះរួមមាន៖
ទី១៖ លោកស្រីវរសេនីយ៍ទោ នេត្រ ពិពណ៍ នាយរងការិយាល័យសុខាភិបាល ថវិកា ចំនួន ៨០០,០០០រៀល អង្ករ ១ការ៉ុង ទឹកបរិសុទ្ធ ២កេស។
ទី២៖ លោកស្រី លុយ លក្ខិណា នាយរងការរងការិយាល័យសុខាភិបាលថវិកា ចំនួន ៨០០,០០០រៀល អង្ករ ១ការ៉ុង ទឹកបរិសុទ្ធ ២កេស។
ក្នុងឱកាសចុះសួសុខទុក្ខនោះ លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង បានពាំនាំការសួសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោស្នងការ សម្តែងនូវការព្រួយបារម្មណ៍ សូមកុំឱ្យមានការព្រួយបារម្ម ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែនៅជាមួយបងប្អូននគរបាលគ្រប់រូប សូមថែរក្សាយកចិត្តទុកដាក់ចំពោះសុខភាព ត្រូវរស់នៅដោយអនាម័យ ប្រឹងហូបចុកឱ្យបានច្រើន គេងឱ្យបានច្រើន និងជូនពរឆាប់ជាពីជំងឺ។
មន្រ្តីនគរបាល បានគោរពថ្លែងអំណរគុណលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ និងសហការី ដែលបានគិតគូរ និងយកចិត្តទុកដាក់ដល់មន្រ្តីនគរបាលដែលកំពុងសម្រាកព្យាបាល និងជួបការខ្វះខាត៕