(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៩៥,០១៥នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៦,០៩៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,០២១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៣,៨៣៧នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៥,៥០៥នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៧,៥៥៦នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦៨៧,២០៥នាក់, ដូសទី៤ចំនួន ៥,២៥៩,៦៣១នាក់, ដូសទី៥ចំនួន ១,៩១១,៧០៦នាក់ និងដូសទី៦ចំនួន ៤៦០,៩៥៥នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕