(កំពង់ចាម)៖ អតីតសកម្មជនបក្សភ្លើងទៀន មួយគ្រួសារ ទៀតហើយ នៅរសៀល ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣ នេះបានអស់ជំនឿលើមេបក្សរបស់ខ្លួន ទម្លាក់ស្លាកចោលពីមុខផ្ទះ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា វិញ ។
គ្រួសារអតីតសកម្មជនបក្សភ្លេីងទៀនមួយគ្រួសារនេះ មានឈ្មោះ ម៉េង ទុំ អាយុ ៤៦ឆ្នាំ និងមានប្រពន្ធ ឈ្មោះ ជិន ប៉ោលីម អាយុ ៤២ឆ្នាំ និងលោកយាយ ឈ្មោះ យ៉ុវ ស្រេត អាយុ ៦៦ឆ្នាំ រស់នៅភូមិព្រែកតាកែ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
លោក ម៉េង ទុំ រួមនឹងគ្រួសារ បានបញ្ជាក់ថា រូបលោក មិនគាំទ្រគណបក្សភ្លេីងទៀនទៀតទេ ដោយអស់ជំនឿ លេីការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សភ្លេីងទៀន ជាពិសេស គឺលោក សម រង្សី ដែលតែងតែប្រេីប្រាស់នយោបាយបោកប្រាស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះដែរ លោក ម៉េង ទុំ ព្រមទាំងក្រុមគ្រួសារ បានសូមចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដែលដឹកនាំដោយ សម្តេច តេជោ ហ៊ុន សែន ដែលសម្ដេចខិតខំប្រឹងប្រែង នាំសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដល់ប្រទេសជាតិ ៕