(ភ្នំពេញ)៖ នៅក្នុងកិច្ចពីភាក្សា Fresh Talk នាចុងសប្តាហ៍មុននេះ លោក គៀន ពន្លក បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន គឺជារដ្ឋបុរសរបស់កម្ពុជា ដែលមានស្នាដៃធំធេងសម្រាប់ជាតិមាតុភូមិ ដោយសម្តេចបង្រួបបង្រួមជាតិ បង្កើតសន្តិភាព និងកសាងជាតិពីបាតដៃទទេ។
លោកបានលើកឡើងថា សម្តេចតេជោ មានគុណសម្បត្តិស័ក្តិសមណាស់ បើគ្មានសម្តេចទេ យើងគ្មានសុខសន្តិភាពមកដល់ពេលបច្ចុប្បន្ននេះទេ។ ប្រជាពលខ្មែរ គួរតែបង្ហាញឆន្ទៈក្នុងការស្នើសុំកសាងរូបសំណាករបស់សម្តេច នៅថ្ងៃខាងមុខ ទុកដើម្បីជានិមិត្តរូបនៃការតម្កល់ផលប្រយោជន៍ជាតិ និងដើម្បីកូនចៅជំនាន់ក្រោយសិក្សាស្វែងយល់អំពីស្នាដៃ ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពជាប្រវត្តិសាស្ត្រ។
ខាងក្រោមនេះជាការលើកឡើងរបស់ លោក គៀន ពន្លក៖