(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍មុននេះ លោក ហ៊ុន កុសល អតីតសកម្មជនដ៏លេចធ្លោរបស់ក្រុមប្រឆាំង បានអះអាងថា លោក សម រង្ស៉ី មេដឹកនាំក្រុមប្រឆាំង បានភូតកុហកអ្នកគាំទ្រមិនតិចជាង១០ដងនោះឡើយ ដែលថា លោកនឹងត្រឡប់មកម្ពុជា ។
លោកបានកត់សម្គាល់ថា កាលពីឆ្នាំ២០១៩ ដើម្បីបោកប្រាស់សមាជិក និងអ្នកគាំទ្រ លោក សម រង្ស៉ី បានសន្យា៦ដងថា លោកនឹងត្រឡប់មកកម្ពុជា ប៉ុន្តែលោកពុំបានមកកម្ពុជាដូចការសន្យានោះឡើយ។ បន្ថែមពីនេះក្រោយមកទៀត លោកបានភូតកុហក ប្រមាណ៥ដងទៀត អំពីរឿងធ្វើមាតុភូមិនិវត្តន៍ ដែលធ្វើឱ្យសមាជិក និងអ្នកគាំទ្រ លែងមានជំនឿចិត្តតែម្តង។
ខាងក្រោមនេះជាការលើកឡើងរបស់ លោក ហ៊ុន កុសល៖