(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានកំណត់យកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបើកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការចាប់ផ្តើមបើកដំណើរការនៃការឃោសនាបោះឆ្នោត។
តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន គ.ជ.ប បានឱ្យដឹងថា កិច្ចប្រជុំនេះនឹងធ្វើឡើងក្រោមវត្តមានលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប តំណាងលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។
សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ មានគណបក្សនយោបាយចំនួន១៨ បានចុះឈ្មោះចូលរួមការប្រកួតប្រែងរកសំលេងឆ្នោត៕