(ក្រចេះ)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជូនជនសង្ស័យ ចំនួន២នាក់ ដែលមុខសញ្ញាជួញដូរគ្រឿងញៀន ទៅសាលាដំបូងខេត្តក្រចេះ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។
លោកវរសេនីយ៍ឯក ស៊ាង សុភ័ក្រ្ត នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្រោយពីការសាកសួរ និងធ្វើតេស្តសារធាតុញៀន នៅព្រឹកនេះកម្លាំងសមត្ថកិច្ចក៏បានកសាងសំណុំរឿង និងបញ្ជូនខ្លួនមុខសញ្ញាទាំងពីរនាក់ទៅកាន់តុលាការហើយនៅរសៀលថ្ងៃនេះ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់។
ជនសង្ស័យទាំងពីរនាក់ ឈ្មោះ ឃួន ពិសិដ្ឋ អាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ និងម្នាក់ទៀតឈ្មោះ ព្រឹក ឃុននី ហៅម៉ាប់ អាយុ៣០ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង។ ជនសង្ស័យទាំង២នាក់ជា មុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ការពារអំឡុងថ្ងៃទី ២៤ និងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីតាំងពីរកន្លែងផ្សេងគ្នា៕