(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍មុននេះ លោក គៀន ពន្លក អតីតប្រធានការិយាល័យបណ្តុះបណ្តាល នៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហើបថា ក្រុមប្រឆាំងដែលដឹកនាំដោយ លោក សម រង្ស៉ី ពុំមានសមត្ថភាព ក្នុងការរៀបចំយុវជនល្អប្រសើរ និងមានសមត្ថភាព ដើម្បីបន្តវេននោះទេ។

លោក គៀន ពន្លក បានអះអាងថា លោក សម រង្ស៉ី មានកំហុសនយោបាយជាច្រើន ហើយជីវិតនយោបាយរបស់លោក គឺដើរដល់ផ្លូវមរណហើយ។ លោកថា លោក សម រង្ស៉ី ជាមេដឹកនាំដែលច្បាំង១០០ដង ចាញ់ទាំង១០០ដង ហើយការរៀបចំយុវជនបន្តវេន គឺមានតែយុវជនជេរប្រមាថ មិនមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការដឹកនាំនយោបាយ ដូចយុវជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាឡើយ។

សូមស្តាប់ការលើកឡើងរបស់ លោក គៀន ពន្លក ដូចតទៅ៖