(ម៉ានីល-ហ្វីលីពីន)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសមនុស្សសាស្ដ្រពីសាកលវិទ្យាល័យ UE (University of the East) របស់ប្រទេសហ្វីលីពីន។ ពិធីប្រគល់នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
លោក ស សុខា ក្លាយជាអ្នកទទួលសញ្ញាបត្រកិត្តិយស UE លើកទី៣៥ ដែលជាឥស្សរជនបរទេសទី១១ ដែលទទួលបានសញ្ញាបត្រកិត្តិយស UE និងជាបណ្ឌិតកិត្តិយសនៃ UE Doctor of Humanities លើកទី១៤។
គួរជម្រាបថា លោក ស សុខា ក្នុងដំណាក់កាលនៃការសិក្សា លោកធ្លាប់បានទទួលសញ្ញាបត្រពីរ ពីសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ គឺបរិញ្ញាបត្រវិទ្យាសាស្ត្រសង្គម មុខជំនាញអភិវឌ្ឍន៍ជនបទ និងអនុបណ្ឌិតវិទ្យាសាស្ត្រអប់រំ។ ទាំងនេះគឺជាសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ចរបស់លោកពី PSB Academy នៃប្រទេសសិង្ហបុរី និងបរិញ្ញាបត្រច្បាប់ស៊ីវិលពី Ecole des Roches ក្នុងប្រទេសបារាំង៕