(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក គុយ ហាក់ ជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ៕

ក្នុងព្រះរាជក្រឹត្យ​ បានឲ្យដឹងថា ការត្រាស់បង្គាប់ផ្ដល់គោរមងារនេះ ធ្វើឡើងតាមការទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោក គុយ ហាក់ សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាព្រះមហាក្សត្រ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រោសប្រទានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងរូបលោក និងសូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តចំពោះរូបលោក ដើម្បីទទួលបានមុខតំណែងថ្មីនេះ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖