(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនប្រជាកសិករខ្មែរ (ជនជាតិដើមភាគតិច មាន ខ្មែរ, គួយ, ព្នង, ខោញ) ប្រកបរបរធ្វើស្រែប្រមាណ ៤១០ គ្រួសារ ស្ថិតនៅភូមិទ្រាប-សណ្តាយ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ព្រះមហាក្សត្រ បានប្រោសព្រះរាជទានព្រះរាជអំណោយ ជូនប្រជារាស្ត្រ ក្នុងមួយគ្រួសារៗ ទទួលបាន៖

* អង្ករ ចំនួន ១ បាវ
* ឃីត ចំនួន ១ កញ្ចប់ (មុង ១, ភួយ ១, ក្រមា ១, សារុង១)
* មី ចំនួន ២ កេស
* ត្រីខ ចំនួន ១ យួរ
* តង់កៅស៊ូ ចំនួន ១
* ស្បែកជើងផ្ទាត់ ចំនួន ១ គូ
* អាវយឺត មានផ្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១
* អាវរងារ ចំនួន ១
* ថវិកាចំនួន ២០០.០០០ រៀល។

ជាមួយគ្នានេះ ព្រះមហាក្សត្រ ក៏បានយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាន អំណោយជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ១៥៧នាក់។ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានក្រាបបង្គំទូលថ្វាយសំណើសូមសាលារៀនថ្មី សង់ពីបេតុងចំនួន ១ខ្នង ៥បន្ទប់ និងបន្ទប់ទឹកចំនួន ៤បន្ទប់៕