(បន្ទាយមានជ័យ)៖ ព្រះចៅអធិការវត្តស្រះត្រាច និងលោក គង់ រិទ្ធា ប្រធានចលនាយុវជន១៥៧, លោក គ្រុយ គឹមលន ចៅសង្កាត់រងទី១ សង្កាត់អូរជ្រៅ, លោក តាំង លីហេង សមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅ ព្រមទាំងលោក អ៊ុត អេន មេភូមិក្បាលស្ពាន១ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានចូលរួមចែកអំណោយ ជូនដល់ប្រជាការពារភូមិចំនួន ១៤នាក់។
ចែកអំណោយជូនប្រជាការពារភូមិ១៤នាក់ ក្នុងមួយនាក់ទទួលបាន រួមមានអង្ករ ២០គីឡូក្រាម, មីមួយកេសតូច និងលោក គ្រុយ គឹម លន ចៅសង្កាត់រងទី១ សង្កាត់អូរជ្រៅ ផ្តល់ថវិកាផ្ទាល់ខ្លួន ចំនួន២ម៉ឺនរៀលសម្រាប់ជូនដល់ប្រជាការពារភូមិក្នុងមួយនាក់ផងដែរ។ ពិធីចែកអំណោយនៅក្នុងបរិវេណវត្តត្រាច ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕