(បន្ទាយមានជ័យ)៖ មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ ចំនួន៨៣០នាក់ បានទទួលប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលត្រូវបានទទួលនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ ចំនួន៨៣០នាក់ បានទទួលប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នាពេលកន្លងមក ដែលត្រូវបានទទួលប័ណ្ណសរសើរ មានមន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមង្គលបូរី និងសិរីសោភ័ណ។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្ដែងនូវការកោតសសើរចំពោះមន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីចូលរួមចំណែក ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ១៩កន្លងទោះ ជាមានការឆ្លងជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ហើយព្យាបាលជានៅតែបន្តការងាររហូតជោគជ័យ ហើយទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់ប័ណ្ណសរសើរជូនដល់មន្ត្រីសុខាភិបាលទទួលបានគ្រប់ៗគ្នា៕