(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងជួបសំណេះសំណាលជាមួយសហជីវិន សហជីវិនី សកម្មជនគាំទ្រ ជាង ១,៥០០នាក់ ស្ថិតឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានព្រះបន្ទូលស្វាគមន៍ អតីតអ្នករាជានិយម អ្នកជាតិនិយម អញ្ជើញមកពីគណបក្សខ្មែររួបរួមជាតិ គណបក្សភ្លើងទៀន ដែលបានមករួបរួមសាមគ្គីជាមួយមហាគ្រួសារហ៊្វុនស៊ិនប៉ិច។
ក្រៅតែពីការស្វាគមន៍ហើយនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក៏បានមានព្រះបន្ទូលអំពាវនាវឱ្យមានការរួបរួមសាមគ្គីគ្នាក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ននេះ៕