(កំពង់ចាម)៖ ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ដែលហៅថា គម្រោងមូលនិធិឃុំសង្កាត់ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ថវិកា មកថ្នាក់ក្រោមជាតិ ដើម្បីធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដូចជាការស្ថាបនាផ្លូវក្រាលគ្រួសក្រហម ការស្ដារប្រឡាយទឹក និងការស្ថាបនាផ្លូវបេតុងជាដើម ក្នុងគោលដៅ ធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋ មានជីវភាពកាន់តែប្រសើរឡើង។
ទាក់ទងទៅនឹងផែនការអភិវឌ្ឍន៍មូលដ្ឋានខាងលើនេះ លោក ង៉ោ ជោត មេឃុំត្រប់ ស្រុកបាធាយ បានឱ្យដឹងនៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ថា គម្រោងផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៣៦៥ ម៉ែត្រ តម្លៃប៉ាន់ស្មានជាង ២៦៨ លានរៀល គម្រោងនេះដេញថ្លៃបានដោយក្រុមហ៊ុន អ៉ីម អេន ក្នុងតម្លៃជាង ៥៨លានរៀល។
លោកមេឃុំបញ្ជាក់ថា ផ្លូវបេតុងប្រវែង ៣៦៥ម៉ែត្រនោះ ចែកចេញជា ២ខ្សែ គឺក្នុងភូមិត្រប់១ខ្សែ និងភូមិថ្មី១ខ្សែ។ ប៉ុន្តែការស្ថាបនាផ្លូវចូលក្នុងភូមិទាំងពីរ។ មានប្រវែងខ្លី ទើបលោកបានប្រើថវិកា សល់ពីការដេញថ្លៃគម្រោងនេះ ធ្វើការប្រជុំពិភាក្សាជាមួយសហគមន៍ប្រជាពលរដ្ឋ និងប្រជុំជាមួយគណៈកម្មការលទ្ធកម្មក្រុមប្រឹក្សាឃុំទាំងអស់ សម្រេច បន្តគម្រោងផ្លូវនេះឲ្យបានវែងជាងមុន។
លោកមេឃុំត្រប់បញ្ជាក់ទៀតថា ក្នុងការដេញថ្លៃប្រកួតប្រជែង គឺខាងក្រុមហ៊ុន អ៉ីម អេន អនុវត្តក្នុងតម្លៃ១ម៉ែត្រការ៉េ ៣ម៉ឺន២ពាន់រៀល សាងសង់រួចខាត។ ប៉ុន្តែក្នុងគម្រោងបន្ត ក្រោយពិនិត្យឃើញថាក្រុមហ៊ុនសាងសង់ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ទើបគណៈកម្មការលទ្ធកម្ម ក៏ដូចជាសហគមន៍ប្រជាពលរដ្ឋបានឯកភាពឲ្យក្រុមហ៊ុននោះសាងសង់បន្តក្នុងតម្លៃ ១ម៉ែត្រការ៉េ ១០ម៉ឺនរៀល។
ដោយឡែក លោក ហ៊ល ញ៉ុង មេឃុំសណ្តែក បានឲ្យដឹងដែរថា ឆ្នាំ២០២៣នេះ នៅភូមិស្រឹង បានស្ថាបនាផ្លូវបេតុងអាមេ១ខ្សែ ប្រវែងជាង ៥០០ម៉ែត្រ ដាក់ឲ្យដេញថ្លៃទឹកប្រាក់ប៉ាន់ស្មានជាង ៣០០លានរៀល។ គម្រោងនេះ ដេញថ្លៃបានដោយក្រុមហ៊ុន ឆើត ឆេន ក្នុងតម្លៃ ក្នុង១ម៉ែត្រការេ ជាង៣ម៉ឺនរៀលប៉ុន្តែពេលសាងសង់រួចខាត។
ក្រោយការអនុវត្តរបស់ក្រុមហ៊ុន ម្ចាស់លទ្ធកម្មឃុំនៅសល់កញ្ចប់ថវិកាមួយចំនួនទៀត ដែលត្រូវធ្វើផ្លូវបេតុងបន្តទៅភូមិដែលមានអតិភាពជាងគេ ក្នុងឃុំសណ្តែក។ បន្ទាប់មកក្រោយពេលប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាឃុំ ព្រះសង្ឃ តំណាងចាស់ព្រឹទ្ធាចារ្យ ក្នុងភូមិទាំង៤ រហូតបានឯកភាពគ្នាឲ្យក្រុមហ៊ុនដដែល សាងសង់ផ្លូវបេតុង បន្ថែមទៀតនៃថវ