(ជប៉ុន)៖ តំណាងលោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ គឺលោក ខ្លេង សុខហ៊ ប្រធានក្រុមការងារទទួលបន្ទុកតំបន់ហ៉ីរ៉ូស៊ីម៉ា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅខេត្តហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុន។
ក្នុងពិធីនេះក៏មានចូលរួមពីសមាជិកសមាជិកានៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន ប្រធានសាខា និងអនុប្រធានសាខាគណបក្សសរុបចំនួន៩៥នាក់។
លោក ខ្លេង សុខហ៊ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករឭកពីសំណាក់លោក ហេង សួរ និងបានធ្វើរបាយការណ៍សង្ខេបជូនគណៈអធិបតី និងអង្គពិធីអំពីលទ្ធផលនៃក្រុមការងារទទួលបន្ទុកតំបន់ហ៊ីរ៉ូស៊ីម៉ា សម្រេចបានក្នុងរយៈពេលកន្លងមក។
បន្ទាប់មក លោក ខ្លេង សុខហ៊ បានផ្តល់កិត្តិយសប្រគល់លិខិតតែងតាំងចំនួន៥នាក់ និងកាតបក្សជូនដល់សមាជិក សមាជិកាចំនួន១៥នាក់។
សមាជិក សមាជិកានៃអង្គពិធីទាំងអស់បានចូលរួមពិសាអាហារសាមគ្គី រាំលេងកម្សាន្តជុំគ្នាប្រកបដោយភាពស្និទ្ធស្នាល និងរីករាយក្រៃលែង និងបានផ្ញើក្តីនឹករលឹក ការគោរពស្រលាញ់ ក៏ដូចជាសេចក្តីថ្លែងអំណរគុណចំពោះលោក ហេង សួរ តាមរយៈលោក ខ្លេង សុខហ៊ ផងដែរ៕