(ព្រៃវែង)៖ លោក ជា សុមេធី និងលោកស្រី ជា ផល្គុន និងក្រុមគ្រួសារ នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៣ បានរៀបចំពិធីក្រុងពលីសាងសង់បុស្បុក និងរូបសំណាក់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៉ីម នៅសាកលវិទ្យាល័យជាតិ ជា ស៉ីម កំចាយមារ នៅស្រុកកំចាយមារ ខេត្តព្រៃវែង។

ពិធីនេះមានការចូលរួមក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុកទាំង១៣ កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត។

បើតាមអាជ្ញាធរស្រុកកំចាយមារបានឲ្យដឹងថា ការកសាងបុស្បុក និងរូបសំណាក់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៉ីម នៅសាកលវិទ្យាល័យជាតិ ជា ស៉ីម កំចាយមារគឺសម្រាប់ទុកជាកេរិ៍តំណែបង្ហាញវីរភាពដ៏មុះមុតរបស់ថ្នាក់ដឹកនាំ ដែលសម្តេចបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិ ពេញមួយជីវិតដើម្បីទទួលបាននូវសន្តិភាព ស្ថិរភាព រហូតមកដល់សព្វថ្ងៃនេះ។

អាជ្ញាធរបានបញ្ជាក់ទៀតថា ក្រោមម្លប់សន្តិភាពប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទូទាំងប្រទេស មានស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារច្ចនាសម្ព័ន្ធរូបវន្ត ដែលទាំងអស់នេះបានបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទូទាំងប្រទេស សិក្សារៀនសូត្រ ប្រកបមុខរបរ និងរស់នៅប្រកបដោយសិទ្ធសេរីភាពពេញលេញ ប្រកដោយភាពកក់ក្តៅ។

សូមបញ្ជាក់ថា បុស្បុកនេះជាសំណង់ដែលមានខឿនច្រើនជាន់ មានជណ្តើរឡើងខ្ពស់ និងមានតួខ្លួន (អង្គ) និងថ្នាក់ៗ មានកំពូល និងមានទំហំធំហើយមានការតុបតែងរចនាច្រើន។សម្រាប់ការ Design បុស្បុករបស់សម្ដេច បានសិក្សានិងបង្កើតចេញជាប្រភេទបុស្បុក ដែលមានកំពូលជាន់ចំនួនប្រាំថ្នាក់ ដែលចំនួននេះគឺប្រើសក្តិសមនឹងគោរពដល់ឥស្សរជនជាន់ខ្ពស់ដែលយើងតែងឃើញនិយមប្រើរក្នុងប្រទេស ក្នុងការជ្រើសរើសក្បាច់លម្អរបានប្រើក្បាច់រសំរាប់លម្អដោយសារតែក្បាច់នេះតំណាងឲ្យសំណង់ប្រាសាទអាទិទេពដែលក្បាច់នេះ មាននៅតាមជញ្ជាំងប្រាសាទអង្គរវត្តក្បាច់ប្រភេទនេះប្រើឧទ្ទិសដល់អាទិទេពធំៗចំនួន៣ គឺព្រះសិវៈ ព្រះវិស្ណុ ព្រះព្រហ្ម៕