(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ដ្រី ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារគណបក្សថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមបក្ស ប្រធានអនុប្រធាននិងសមាជិកសាខាបក្សក្នុងឃុំកក់ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំមានប្រមាណ១២៩២នាក់។ហើយសម្រាប់សមាជិកបក្សសរុបមានចំនួន១១៥៧៤នាក់ ស្រី៦២៣៨នាក់។

មានប្រសាសន៍នាឱកាសនោះ លោក វង សូត បានលើកឡើងថាគោលដៅរបស់ រាជរដ្ឋាភិបាលយើងដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅអាណត្តិថ្មីនេះបានគាំទ្រនិងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋយើងដោយនិយាយជារួមគឺសមាជិកគណបក្សប្រជាជនកម្ពុជាយើងទាំងអស់ពិសេសសមាជិកបក្សដែលមានជីវភាពក្រីក្រលំបាកមានប័ណ្ណសមធម៌នឹងទទួលបានការសិក្សាដល់ថ្នាក់ឧត្តមសិក្សានិងបណ្ដុះបណ្ដាលមុខជំនាញវិជ្ជាជីវៈដើម្បីមានសមត្ថភាពអាចទទួលបានប្រាក់ឈ្នួលល្អ។ដោយគណបក្សប្រជាជនបានគិតគូរយូរអង្វែងអំពីការរកការងារជូនបងប្អូនប្រជាពលរដ្ឋយើងធ្វើបានល្អប្រសើរ។ក្នុងនោះរាជរដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់បងប្អូនដែលមានជីវភាពមិនទាន់ល្អប្រសើររាជរដ្ឋាភិបាលត្រូវតែឲ្យចូលរៀនយ៉ាងតិចដល់កម្រិតថ្នាក់ទី៩ បើមិនមានលទ្ធភាពរៀនសូត្របន្តទើបអាចទទួលបានការសិក្សាមុខជំនាញមួយជាក់លាក់តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅមន្ទីរបណ្តុះបណ្តាលខេត្ត។ដើម្បីជួយទ្រទ្រង់កម្រិត ជីវភាពគ្រួសារក្រីក្រឱ្យបានធូរស្រាលសំដៅលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងនិងដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិផងដែរ។

លោក វង សូត បានក្រើនរំឭកដល់ប្រធានក្រុមបក្ស និងប្រធាន អនុប្រធានសមាជិកសាខាបក្សត្រូវបន្តចុះត្រួតពិនិត្យកូនក្រុមនិងសមាជិកបក្សទាំងអស់ថាតើពួកគាត់បានត្រៀមនិងមានឯកសារគ្រប់គ្រាន់ឬនៅបើមិនទាន់មានត្រូវប្រាប់និងនាំពួកគាត់ទៅបំពេញឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណនៅសាលាឃុំឱ្យបានរួចរាល់និងគ្រប់លក្ខណៈដើម្បីមានសិទ្ធិបោះឆ្នោតនៅពេលបោះឆ្នោតថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ។

រដ្ឋមន្ដ្រី វង សូត ក៏បានគូសបញ្ជាក់ថានៅក្នុងឃុំកក់សម្រាប់ការបោះឆ្នោតនាឆ្នាំកន្លងមកនេះទទួលបានសំឡេងឆ្នោតគាំទ្រ១០០% ស្មើនឹង១១អាសនៈលើ១១ អាសនៈផងដែរដែលនេះគឺជាសមានចិត្តស្រឡាញ់ជឿជាក់មកលើគណបក្សប្រជាជនដែលគណបក្សប្រជាជនតែតែនៅកៀកជិតបងប្អូនប្រជាពលរដ្ឋជានិច្ចដោយមិនដែលរត់ចោលឱ្យបងប្អូនយើងម្តងណាឡើយ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រីសង្ឃឹមជឿជាក់ថាគណបក្សប្រជាជននៅក្នុងឃុំកក់ ស្រុកពញាក្រែកយើងនឹងទទួលបានការគាំទ្រនិងបោះឆ្នោតកាន់តែច្រើនថែមទៀត។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រី វង សូត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រសម្តេចតេជោ ធ្វើនាយករដ្ឋមន្ដ្រីនៅអាណត្តិបន្តបន្ទាប់ទៀត ពោលគឺ បោះឆ្នោតជូនសម្តេចតេជោគឺដើម្បីរក្សាការពារសុខសន្តិភាពសម្រាប់ការអភិវឌ្ឍប្រទេសឱ្យកាន់រីកចម្រើនលើគ្រប់វិស័យបន្តទៀត៕