(កណ្ដាល)៖ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកណ្ដាលស្ទឹង បានលើកឡើងថា សម្ដេចតេជោ បាននាំមកនូវសន្តិភាព ហើយមានគណបក្សប្រជាជនកម្ពុជា ទើបកម្ពុជា មានអ្វីៗសព្វថ្ងៃនេះ មិនដូចពួកប្រឆាំងដែលលាបពណ៌នោះទេ។បើបងប្អូនស្រលាញ់សន្តិភាព ស្រលាញ់៧មករា សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ជុជា ដើម្បីបន្តនិរន្តរភាព និងការរីកចម្រើនទៅមុខជាលំដាប់

ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំត្បែងស្រុកកណ្ដាលស្ទឹងចំនួន៣,៦០០នាក់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា សម្ដេចតេជោ ហ៊ុន សែន តែងតែនឹករលឹកមកដល់សមាជិកសមាជិកាទាំងអស់នៅឃុំត្បែងស្រុកកណ្ដាលស្ទឹងយើងនេះ និងទូទាំងប្រទេស ។ សម្ដេចតេជោ ជាមគ្គុទេសន៍ឯកប៉ិនប្រសប់ក្នុងការដឹកនាំ កសាងប្រទេសពីបាតដៃទទេរហូតដល់មានការរីកចម្រើន សមិទ្ធផលរីកសុះសាយទូទាំងប្រទេស សេដ្ឋកិច្ចមានលំនឹងស្ថេរភាពល្អ និងរីកចមហរើន ពលរដ្ឋមានជីវភាពកាន់តែធួរធារឡើងៗ ដែលទាំងនេះបានមកដោយការខិតខំប្រឹងរបស់ថ្នាក់នាំប្រទេសជាតិ។

អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បន្តថា សម្ដេចតេជោប្រមុខបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាព ទើបមានឱកាសកសាងប្រទេសឱ្យរីកចម្រើនឡើង ដូច្នេះសូមដឹងគុណដល់សម្ដេចតេជោ ដូចពាក្យចាស់ពោលថា «ផឹកទឹកឲ្យនឹកប្រភព ជ្រកក្រោមម្លប់ឲ្យនឹកអ្នកដាំ»។ ជាកូនទេវតា ជាកូនសន្តិភាព ជាកូន៧មករា ត្រូវតែបន្តកសាងសន្តិភាព កសាងជាតិឱ្យរុងរឿង លូតលាស់ទៅមុខ និងធ្វើឱ្យជីវភាពពលរដ្ឋកាន់តែធូរធារឡើងៗ។ ដូច្នេះសូមរួមគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីប្រទេសជាតិយើងមានសុខសន្តិភាព មានការរីកចម្រើនទៅមុខជាដរាប។

អ្នកឧកញ៉ាបណ្ឌិត បានលើកឡើងផងដែរពីចរិតក្រុមប្រឆាំង ដែលតែងធ្វើសកម្មភាពវាយប្រហារលើបក្សប្រជាជនកម្ពុជា ទោះបក្សសាងសមិទ្ធផលមហាសាល ក៏ពួកគេធ្វើជាមិនឃើញដែរ ដោយតែងតែរិះគន់មិនចេះមិនចេះហើយខុសការពិត សូម្បីតែមកជួបសំណេះសំណាលសមាជិកសមាជិកា ហើយជូនថវិការតិចតួចគ្រាន់បានចាក់សាំងទៅផ្ទះវិញ ក៍ពួកប្រឆាំងផ្កាប់មុខរិះគន់ដែរ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋរស់នៅឃុណត្បែងស្រុកកណ្ដាលស្ទឹង បានសំដែងការត្រេកអរ និងដឹងគុណសន្តិភាព ដឹងគុណគណបក្សប្រជាជនកម្ពុជា ពិសេសដឹងគុណសម្ដេចតេជោ ហ៊ុន សែន ដែលខិតខំកសាងប្រទេសជាតិពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍ រីកចម្រើន។ ជាក់ស្ដែងអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានកសាងនៅស្រុកកណ្ដាលស្ទឹងនេះចេញជាសមិទ្ធផលជាច្រើនរាប់មិនអស់។ មិនត្រឹមតែប៉ុណ្ណោះ ពលរដ្ឋណាឈឺ មរណកាល ក៏មានថវិការសម្រាប់ជួយ៥០ម៉ឺនរៀល។ បើមានការរៀបអាពាហ៍ពិពាហ៍ អ្នកឧកញ៉ា ចងដៃ ២០០ដុល្លារថែមទៀតផង។ នេះជាទឹកចិត្តដ៏ល្អមិនអាចកាត់ថ្លៃបានឡើយ ខណៈដែលអ្នកស្រុកកណ្ដាលស្ទឹងពិតជាមានភ័ព្វសំណាងណាស់ ដែលមានអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចុះជួយជាប្រចាំដោយមិនគិតនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋប្ដេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍។

សូមញ្ជាក់ថា ដូចសព្វមួយដង អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ រួមមានទេយ្យទាន និងបច្ច័យសម្រាប់ប្រគេនព្រះសង្ឃ ៧អង្គ ព្រមទាំងអង្ករ ១០តោន និងថវិកាមួយចំនួនទៀតប្រគល់ជូនស្ថាប័នពាក់ព័ន្ធ សមាជិក សមាជិកាគណបក្ស ក្រុមប្រឹក្សា/មន្ត្រីគណបក្សស្រុក-ឃុំ អញ្ជើញចូលរួមទាំង ៣,៦០០នាក់ និង ចំណាយផ្សេងៗអស់ថវិកាសរុបប្រមាណ ២៥០,០០០,០០០រៀល៕