(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ចាប ភក្តី សមាជិកគណៈកម្មការធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ ចុះជួយស្រុកចន្រ្ទា ប្រធានក្រុមការងារ ចុះជួយឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅក្នុងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលមានគ្រូពេទ្យចំនួន៣៦នាក់ និងក្រុមការងារ គណបក្សប្រចាំនៅឃុំ ចំនួន១៨ នាក់។

សរុបការព្យាបាល ជូនប្រជាពលរដ្ឋ ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានចំនួន ៤០៤នាក់ ស្រី៣៨៧នាក់, កុមារ១៨នាក់ និងព្រះសង្ឃចំនួន២១អង្គ។

ប្រជាពលរដ្ឋទាំងអស់ មានសេចក្តីត្រេកអរ និងសប្បាយរីករាយ និងបានថ្លែងអំណរគុណដល់ លោក ចាប ភក្តី ដែលបានអនុញ្ញាតបញ្ជូន ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ៕