(បាត់ដំបង)៖ លោកបណ្ឌិត ស្រេង វង្សហៀង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកកិច្ចប្រជុំ​រៀបចំផែនការ​ត្រៀមឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

កិច្ចប្រជុំនេះមានការចូលរួម​ពីអនុប្រធានក្រុមការងារ និងប្រធានទទួលបន្ទុកតាមភូមិ​ រួមទាំងលោកមេឃុំ​ ក្រុមប្រឹក្សាឃុំ​ លោកមេភូមិ​ទាំង៩ ក្នុងឃុំព្រះផុស យុវជនឃុំ​ និងបានឧបត្ថម្ភ​ទូរស័ព្ទ​ ជូនលោកមេឃុំចំនួនមួយគ្រឿង​ ដេីម្បីបំពេញការងារនៅក្នុងឃុំ។

កិច្ចប្រជុំនេះធ្វើឡើងពង្រឹងការគ្រប់គ្រងសមាជិកបក្ស, ត្រួតពិនិត្យលើឯកសារពាក់ព័ន្ធការបោះឆ្នោត និងជំរុញទៅបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត, កៀរគរសមាជិកទៅបោះឆ្នោតជូនគណបក្សឱ្យបានគ្រប់ៗគ្នា និងប្ដេជ្ញាចិត្តបោះឆ្នោតយកជ័យជម្នះជូនគណបក្ស។

ជម្រាបជូនពីលេខរៀងគណបក្សនៅក្នុងសន្លឹកឆ្នោត, ការពារសន្តិភាព និងផ្សព្វផ្សាយគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ សូមគូសសញ្ញាឱ្យបានត្រឹមត្រូវនៅក្នុងប្រអប់ ក្នុងពេលបោះឆ្នោតខាងមុខនេះ។

លោកបណ្ឌិត ស្រេង វង្សហៀង​ សូមថ្លែងអំណរគុណបងប្អូនដែលមានជំនឿជឿជាក់ និងទុកចិត្តលើគណបក្សប្រជាជនកម្ពុជា តាំងពីដើមរហូតមក បងប្អូនយល់ច្បាស់ណាស់ថា គណបក្សប្រជាជន គឺជារបស់យើងទាំងអស់គ្នា ព្រមទាំងអំពាវនាវដល់បងប្អូនកូនចៅទាំងអស់ ត្រូវរៀបចំឯកសារពាក់ព័ន្ធដូចជាអត្តសញ្ញាបណ្ណ លិខិតបញ្ជាក់ពីអាជ្ញាធរ ដើម្បីអាចចូលរួមបោះឆ្នោតបាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ ដែលមាននិមិត្តសញ្ញាទេវតាបាចផ្កាជាសម្គាល់៕